ព្រះត្រៃបិដក ភាគ ២២

ចូឡ​វេ​ទល្ល​សូត្រ​ ​ទី៤​


 [​១៤៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ឧបាសក​ឈ្មោះ​ ​វិសាខ​ ​បាន​ចូល​ទៅ​រក​ ​ធម្ម​ទិ​ន្នា​ភិក្ខុនី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ធម្ម​ទិ​ន្នា​ភិក្ខុនី​ ​ហើយក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​១៤៦​]​ ​លុះ​វិសាខ​ឧបាសក​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ទូល​សួរ​ធម្ម​ទិ​ន្នា​ភិក្ខុនី​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ព្រះមានព្រះភាគ​ ​តែង​ត្រាស់​ថា​ ​សក្កា​យៈ​ ​សក្កា​យៈ​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ធម៌​ដូចម្តេច​ខ្លះ​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​សក្កា​យៈ​។​ ​ធម្ម​ទិ​ន្នា​ភិក្ខុនី​តប​ថា​ ​ម្នាល​អាវុសោ​វិសាខ​ ​ឧបាទានក្ខន្ធ៥​ ​ប្រការ​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​សក្កា​យៈ​ ​ឧបាទានក្ខន្ធ៥​ ​គឺ​ ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​វេទ​នូ​បា​ទា​នក្ខន្ធ១​ ​សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​ ​ម្នាល​អាវុសោ​វិសាខ​ ​ឧបាទានក្ខន្ធ​ទាំង៥ប្រការ​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​សក្កា​យៈ​។​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636824924566055599
ទៅកាន់ទំព័រ៖