ព្រះត្រៃបិដក ភាគ ២២

ទទួល​ស្តាប់​ព្រះ​សារីបុត្រ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​យ៉ាងហ្នឹងហើយ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ថេរៈ​មាន​អាយុ​ទាំងនោះ​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​អភិវាទ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​កាល​ព្រះ​សារីបុត្រ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ ​ចំពោះ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីនេះ​ ​រេ​វត​មាន​អាយុ​ ​និង​អានន្ទ​មាន​អាយុ​ ​នាំគ្នា​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ស្តាប់ធម៌​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​រេ​វត​មាន​អាយុ​ ​និង​អានន្ទ​មាន​អាយុ​ ​កំពុង​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​បាន​និយាយ​នឹង​អានន្ទ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​អានន្ទ​មាន​អាយុ​ ​ចូរ​ចូល​មក​ ​អានន្ទ​មាន​អាយុ​ ​ជា​ឧបដ្ឋាក​ ​របស់​ព្រះមានព្រះភាគ​ ​ជា​អ្នកដើរ​ជិតដិត​ ​តាម​ព្រះមានព្រះភាគ​ ​មក​ល្អ​ហើយ​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​គួរ​រីករាយ​ ​រាត្រី​ ​ក៏​ប្រាសចាក​ទោស​ ​ឈើ​ទាំងឡាយ​ ​មាន​ផ្ការីក​ស្គុសស្គាយ​ ​សព្វកន្លែង​ ​មាន​ក្លិនក្រអូប​ ​ដូចជា​ក្លិន​ទិព្វ​ ​ផ្សព្វផ្សាយ​ទៅ​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​អានន្ទ​មាន​អាយុ​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636824785445279192
ទៅកាន់ទំព័រ៖