ព្រះត្រៃបិដក ភាគ ២២

ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ការ​រំ​លត់​សក្កា​យៈ​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រំ​លត់​សក្កា​យៈ​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រំ​លត់​សក្កា​យៈ​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ធម្មជាត​ដូចម្តេច​ហ្ន៎​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រំ​លត់​សក្កា​យៈ​។​ ​ម្នាល​អាវុសោ​វិសាខ​ ​មគ្គ​ប្រកបដោយ​អង្គ៨​ ​ដ៏​ប្រសើរ​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រំ​លត់​សក្កា​យៈ​ ​មគ្គ​ដែល​ប្រកបដោយ​អង្គ៨នោះ​គឺ​ ​សេចក្តី​យល់​ត្រូវ១​ ​ការ​ត្រិះរិះ​ត្រូវ១​ ​វាចា​ត្រូវ១​ ​ការងារ​ត្រូវ១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ១​ ​សេចក្តី​ព្យាយាម​ត្រូវ១​ ​ស្មារតី​ត្រូវ១​ ​កា​រតំ​កល់​ចិត្តនឹង​ត្រូវ១​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ឧបាទាន​នោះ​ ​គឺ​ឧបាទានក្ខន្ធ​ទាំង៥​ ​នោះ​ឯង​ ​ឬក៏​ឧបាទាន​ដោយឡែក​ ​អំពី​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​(​នោះ​)​ទេ​។​ ​ម្នាល​អាវុសោ​វិសាខ​ ​ឧបាទាន​នោះ​ឯង​ ​មិនមែន​ជា​ឧបាទានក្ខន្ធ​ ​ទាំង៥នោះ​ទេ​ ​ឯ​ឧបាទាន​ ​(​នោះ​)​ ​សោត​ ​ក៏​មិនមែន​ដោយឡែក​ ​អំពី​ឧបាទានក្ខន្ធ​ ​ទាំង៥ដែរ​ ​ម្នាល​អាវុសោ​វិសាខ​ ​ឧបាទាន​នោះ​ឯង​ ​មិនមែន​ជា​ឧបាទានក្ខន្ធ​ ​ទាំង៥នោះ​ទេ​ ​តែ​ឧបាទាន​ ​នឹង​ញែកចេញ​ ​អំពី​ឧបាទានក្ខន្ធ​ ​មិនបាន​ដែរ​ ​ម្នាល​អាវុសោ​វិសាខ​ ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​ឈ្មោះថា​ ​ឧបាទាន​ ​ក្នុង​ឧបាទានក្ខន្ធ​នោះ​។​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636824925058080463
ទៅកាន់ទំព័រ៖