ព្រះត្រៃបិដក ភាគ ២២
[១៤៧] បពិត្រព្រះនាងជាម្ចាស់ ចុះ សក្កាយទិដ្ឋិ ដូចម្តេច។ ម្នាលអាវុសោវិសាខ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានជួបប្រទះនឹងពួកព្រះអរិយៈ
(១) មិនឈ្លាសវៃក្នុងធម៌ព្រះអរិយៈ មិនបានហាត់ខ្លួន ក្នុងធម៌របស់ព្រះអរិយៈ ទាំងមិនបានឃើញពួកសប្បុរស
(២) មិនឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិនបានហាត់ចិត្ត ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញ នូវរូបថាខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញរូបក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួន ក្នុងរូបខ្លះ ពិចារណាឃើញវេទនា... សញ្ញា... សង្ខារទាំងឡាយ... ពិចារណាឃើញវិញ្ញាណ ថាខ្លួនខ្លះ ពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ ពិចារណាឃើញខ្លួន ក្នុងវិញ្ញាណខ្លះ ម្នាលអាវុសោវិសាខ យ៉ាងនេះឯងហើយ ដែលហៅថា សក្កាយទិដ្ឋិ ។ បពិត្រព្រះនាងជាម្ចាស់ ដែលហៅថា មិនមានសក្កាយទិដ្ឋិ ដូចម្តេច។ ម្នាលអាវុសោវិសាខ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃក្នុងធម៌ របស់ព្រះអរិយៈ បានហាត់ចិត្តល្អ ក្នុងធម៌ព្រះអរិយៈ ទាំងបានជួបប្រទះនឹងពួកសប្បុរស ឈ្លាសវៃក្នុងធម៌របស់សប្បុរស
(១) បុគ្គលដែលឆ្ងាយចាកកិលេស ហៅថា អរិយៈ។ (២) បុរសដែលល្អ ដោយលោកុត្តរគុណ ហៅថា សប្បុរស ឈ្មោះទាំងពីរនេះ សំដៅយកព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះពុទ្ធសាវ័ក។ អដ្ឋកថា។
ID: 636824925643705492
ទៅកាន់ទំព័រ៖