ព្រះត្រៃបិដក ភាគ ២២
បានហាត់ចិត្តដោយល្អ ក្នុងធម៌របស់សប្បុរស មិនបានពិចារណាឃើញនូវរូប ថាខ្លួនខ្លះ មិនបានពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ មិនពិចារណាឃើញរូបក្នុងខ្លួនខ្លះ មិនពិចារណាឃើញខ្លួន ក្នុងរូបខ្លះ មិនបានពិចារណាឃើញវេទនា... សញ្ញា... សង្ខារទាំងឡាយ... មិនបានពិចារណាឃើញវិញ្ញាណ ថាខ្លួនខ្លះ មិនបានពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ មិនបានពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ និងមិនពិចារណាឃើញខ្លួន ក្នុងវិញ្ញាណខ្លះ ម្នាលអាវុសោវិសាខ យ៉ាងនេះឯងហើយ ដែលហៅថា មិនមានសក្កាយទិដ្ឋិ។
[១៤៨] បពិត្រព្រះនាងជាម្ចាស់ មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលអាវុសោវិសាខ មគ្គដែលប្រកបដោយអង្គ៨ប្រការ ដ៏ប្រសើរនេះឯង គឺសេចក្តីយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ការព្យាយាមត្រូវ១ ស្មារតីត្រូវ១ ការតំកល់ចិត្តនឹងត្រូវ១ បពិត្រព្រះនាងជាម្ចាស់ ចុះ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនោះ ជា សង្ខតធម៌
(១) ឬជាអសង្ខតធម៌។ ម្នាលអាវុសោវិសាខ
(១) ជាធម៌ដែលព្រះអរិយៈនៅធ្វើ នៅតាក់តែង ត្រូវតែប្រតិបត្តិ ហៅថា សង្ខតៈ។
ID: 636824926093308282
ទៅកាន់ទំព័រ៖