ព្រះត្រៃបិដក ភាគ ២២

អដ្ឋង្គិក​មគ្គ​ ​ដ៏​ប្រសើរ​ ​ជា​សង្ខតធម៌​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ខន្ធ​ទាំង៣ប្រការ​ ​លោកសង្គ្រោះ​ចូល​ ​ក្នុង​អដ្ឋង្គិក​មគ្គ​ ​ដ៏​ប្រសើរ​ ​ឬ​អដ្ឋង្គិក​មគ្គ​ ​ដ៏​ប្រសើរ​ ​លោកសង្គ្រោះ​ចូល​ ​ក្នុង​ខន្ធ​ ​ទាំង៣ប្រការ​វិញ​។​ ​ម្នាល​អាវុសោ​វិសាខ​ ​ខន្ធ​ទាំង៣ប្រការ​ ​លោក​មិនបាន​សង្គ្រោះ​ចូល​ ​ក្នុង​អដ្ឋង្គិក​មគ្គ​ ​ដ៏​ប្រសើរ​ទេ​ ​ម្នាល​អាវុសោ​វិសាខ​ ​តែ​អដ្ឋង្គិក​មគ្គ​ ​ទាំង៨ប្រការ​ ​ដ៏​ប្រសើរ​ ​លោកសង្គ្រោះ​ ​ចូលក្នុង​ខន្ធ​ ​ទាំង៣ប្រការ​វិញ​ ​ម្នាល​អាវុសោ​វិសាខ​ ​សម្មាវាចា១​ ​សម្មា​កម្មន្តៈ១​ ​សម្មាអាជីវៈ១​ ​ធម៌​ទាំង​ ​(​៣​)​ ​នេះ​ ​លោកសង្គ្រោះ​ ​ចូលក្នុង​សីលក្ខន្ធ​ ​សម្មា​វាយាមៈ១​ ​សម្មាសតិ១​ ​សម្មាសមាធិ១​ ​ធម៌​ទាំង​ ​(​៣​)​ ​នេះ​ ​លោកសង្គ្រោះ​ ​ចូលក្នុង​សមា​ធិ​ក្ខន្ធ​ ​សម្មាទិដ្ឋិ១​ ​សម្មាសង្កប្បៈ១​ ​ធម៌​ទំាង​ ​(​២​)​ ​នេះ​ ​លោកសង្គ្រោះ​ ​ចូលក្នុង​បញ្ញា​ខន្ធ​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​សមាធិ​ ​ដូចម្តេច​ ​ពួក​ធម៌​ជា​ ​សមាធិ​និមិត្ត​ ​ដូចម្តេច​ ​ពួក​ធម៌​ជា​ ​សមាធិ​បរិក្ខារ​ ​ដូចម្តេច​ ​សមាធិ​ភាវនា​ ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​វិសាខ​ ​សភាវៈ​ ​ដែល​ធ្វើ​ចិត្ត​ឲ្យ​នឹង​ ​នៅក្នុង​អារម្មណ៍​តែមួយ​ ​ហៅថា​ ​សមាធិ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636824926530265050
ទៅកាន់ទំព័រ៖