ព្រះត្រៃបិដក ភាគ ២២
សតិប្បដ្ឋានទាំង៤ ហៅថា សមាធិនិមិត្ត សម្មប្បធាន៤ ហៅថា សមាធិបរិក្ខារ ការធ្វើចិត្តឲ្យតំកល់នឹង ការចំរើន និងការធ្វើឲ្យច្រើន ចំពោះធម៌ទាំងនោះឯង ហៅថា សមាធិភាវនា ។
[១៤៩] បពិត្រព្រះនាងជាម្ចាស់ ចុះសង្ខារទាំងឡាយ មានប៉ុន្មាន។ ម្នាលអាវុសោវិសាខ សង្ខារទាំងឡាយនេះ មាន៣ គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១។ បពិត្រព្រះនាងជាម្ចាស់ កាយសង្ខារ តើដូចម្តេច វចីសង្ខារ ដូចម្តេច ចិត្តសង្ខារ ដូចម្តេច។ ម្នាលអាវុសោវិសាខ ខ្យល់ដង្ហើមចេញចូលហ្នឹងឯង ហៅថា កាយសង្ខារ វិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ សញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ ។ បពិត្រព្រះនាងជាម្ចាស់ ព្រោះហេតុអ្វី បានជាខ្យល់ដង្ហើមចេញចូល ហៅថា កាយសង្ខារ ព្រោះហេតុអ្វីបានជាវិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ ព្រោះហេតុអ្វីបានជាសញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។ ម្នាលអាវុសោវិសាខ ការដកដង្ហើមចេញចូលហ្នឹងឯង ជាធម៌ប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំងនុ៎ះ ជាធម៌ជាប់ទាក់ទងនឹងកាយ ព្រោះហេតុនោះ បានជាខ្យល់ដកដង្ហើមចេញចូល ហៅថា កាយសង្ខារ ម្នាលអាវុសោវិសាខ បុគ្គលត្រិះរិះពិចារណាមុនសិន ទើបបញ្ចេញវាចា (ក្រោយ) ព្រោះហេតុនោះ បានជាវិតក្កៈ និងវិចារៈ ហៅ
ID: 636824927086562027
ទៅកាន់ទំព័រ៖