ព្រះត្រៃបិដក ភាគ ២២

ថា​ ​វចីសង្ខារ​ ​ឯ​សញ្ញា​ ​និង​វេទនា​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​ធម៌​ទាំង​នុ៎ះ​ ​ជា​ធម៌​ជាប់​ទាក់ទង​នឹង​ចិត្ត​ ​ព្រោះហេតុនោះ​ ​បាន​ជា​សញ្ញា​ ​និង​វេទនា​ ​ហៅថា​ ​ចិត្តសង្ខារ​។​
 [​១៥០​]​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ចុះ​ ​សញ្ញា​វេទយិត​និរោធ​សមាបត្តិ​ ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​វិសាខ​ ​ភិក្ខុ​ដែល​កំពុង​ចូល​ ​សញ្ញា​វេទយិត​និរោធ​ ​(​នោះ​)​ ​មិន​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ចូល​សញ្ញា​វេទយិត​និរោធ​ ​ឬថា​ ​អាត្មាអញ​ ​កំពុង​ចូល​សញ្ញា​វេទយិត​និរោធ​ ​ឬក៏​ថា​ ​អាត្មាអញ​ ​ចូល​សញ្ញា​វេទយិត​និរោធ​ហើយ​ ​ដូច្នេះ​ឡើយ​ ​តែថា​ ​មុននឹង​ដល់​ ​និរោធ​សមាបត្តិ​នោះ​ ​ភិក្ខុ​នោះ​ ​បាន​ចំរើន​ចិត្ត​យ៉ាងនោះ​ ​បាន​ជា​បង្អោន​ទៅ​ដើម្បី​ជា​បុគ្គល​រលត់ចិត្ត​សង្ខារ​(​១​)​ ​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ចុះ​ភិក្ខុ​ដែល​ចូល​សញ្ញា​វេទយិត​និរោធ​ ​ពួក​ធម៌​ណា​រលត់​មុន​ ​កាយសង្ខារ​ ​ឬ​វចីសង្ខារ​ ​ឬក៏
​(​១​)​ ​តាម​សេចក្តី​យល់ថា​ ​របៀប​ចូល​សញ្ញា​វេទយិត​និរោធ​នោះ​ ​ត្រូវ​ចូល​រូបជ្ឈាន​ ​និង​អរូបជ្ឈាន​សិន​ ​រួច​ទើប​ចូល​សញ្ញា​វេទយិត​និរោធ​។​ ​មុននឹង​ដល់​សញ្ញា​វេទយិត​និរោធ​នោះ​ ​ភិក្ខុ​នៅ​មានគំនិត​ថា​ ​នឹង​ចូល​ ​ឬ​ចូល​យ៉ាងនេះ​ ​តែ​បន្ទាប់​ពី​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ទៅ​ ​ភិក្ខុ​នោះ​ ​មិន​មានគំនិត​ថា​ ​នឹង​ចូល​និរោធ​នោះ​ទេ​ ​តែ​ដោយអំណាច​ ​ដែល​បាន​ហាត់​ចិត្ត​ស្ទាត់​មក​ហើយ​នោះ​ ​ក៏​ស្រាប់តែ​រអិល​ ​ដល់​និរោធ​នោះ​តែម្តង​។​ ​ក្នុង​និរោធ​នោះ​សោត​ ​គ្មានចិត្ត​សង្ខារ​ទេ​ ​គឺ​រលត់​សញ្ញា​ ​និង​វេទនា​អស់​ ​ដូចជា​បុគ្គល​គ្មានចិត្ត​។​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636824927537246818
ទៅកាន់ទំព័រ៖