ព្រះត្រៃបិដក ភាគ ២២
ចិត្តសង្ខារ (រលត់មុន)។ ម្នាលអាវុសោវិសាខ ភិក្ខុដែលចូលសញ្ញាវេទយិតនិរោធនោះ វចីសង្ខារ រលត់មុន តមក ទើបកាយសង្ខារ (រលត់) តពីនោះមកទៀត ទើបចិត្តសង្ខារ (រលត់)។ បពិត្រព្រះនាងជាម្ចាស់ ការចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិមកវិញ ដោយប្រការដូចម្តេច។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែលចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិ (នោះ) មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិ ឬថា អាត្មាអញ ចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិឥឡូវនេះ ឬក៏ថា អាត្មាអញ ចេញហើយ អំពីសញ្ញាវេទយិតនិរោធសមាបត្តិ ដូច្នេះឡើយ តែថា មុននឹងចេញអំពី និរោធសមាបត្តិនោះ ភិក្ខុនោះ ចំរើនចិត្តយ៉ាងនេះ បានជាបង្អោនចិត្តទៅ ដើម្បីជាបុគ្គល មានចិត្តសង្ខារឡើងវិញ។ បពិត្រព្រះនាងជាម្ចាស់ ចុះភិក្ខុដែលចេញ អំពីសញ្ញាវេទយិតនិរោធ ពួកធម៌ណាកើតមុន កាយសង្ខារ ឬវចីសង្ខារ ឬក៏ចិត្តសង្ខារ (កើតមុន)។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែលចេញ អំពីសញ្ញាវេទយិតនិរោធសមាបត្តិ (នោះ) ចិត្តសង្ខារកើតមុន តមក ទើបកាយសង្ខារ (កើត) តអំពីនោះមក
ID: 636824927835841343
ទៅកាន់ទំព័រ៖