ព្រះត្រៃបិដក ភាគ ២២
ទៀត ទើបវចីសង្ខារ (កើត)។ បពិត្រព្រះនាងជាម្ចាស់ ភិក្ខុដែលចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិមកវិញ មានផស្សៈប៉ុន្មានពាល់ត្រូវ។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែលចេញ អំពីសញ្ញាវេទយិតនិរោធសមាបត្តិមកវិញ មានផស្សៈ ៣ប្រការ ពាល់ត្រូវគឺ សុញ្ញតផស្សៈ
(១) ១ អនិមិត្តផស្សៈ
(២) ១ អប្បណិហិតផស្សៈ
(៣) ១។ បពិត្រព្រះនាងជាម្ចាស់ ភិក្ខុដែលចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិ ចិត្ត (លោក) បង្អោនទៅរកអ្វី ទោរទន់ទៅរកអ្វី ឈមទៅរកអ្វី។ ម្នាលអាវុសោវិសាខ ភិក្ខុដែលចេញ អំពីសញ្ញាវេទយិតនិរោធសមាបត្តិ ចិត្តលោក បង្អោនទៅរកវិវេក ទោរទន់ទៅរកវិវេក ឈមទៅរកវិវេក។
[១៥១] បពិត្រព្រះនាងជាម្ចាស់ វេទនា តើមានប៉ុន្មាន។ ម្នាលអាវុសោវិសាខ វេទនាមាន៣ប្រការគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១។ បពិត្រព្រះនាងជាម្ចាស់ ចុះ សុខវេទនា តើដូចម្តេច ទុក្ខវេទនា ដូចម្តេច អទុក្ខមសុខវេទនា ដូចម្តេច។ ម្នាលអាវុសោវិសាខ
(១) ដែលកើតជាមួយនឹងសុញ្ញតផលសមាបត្តិ ឈ្មោះថា សុញ្ញតផស្សៈ។ (២) ផស្សៈដែលកើតជាមួយនឹងអនិមិត្តផលសមាបត្តិនោះ ហៅថា អនិមិត្តផស្សៈ។ (៣) ផស្សៈ ដែលកើតជាមួយនឹងអប្បណិហិតផលសមាបត្តិនោះ ហៅថា អប្បណិហិតផស្សៈ។ អដ្ឋកថា។
ID: 636824928341126231
ទៅកាន់ទំព័រ៖