ព្រះត្រៃបិដក ភាគ ២២

រាគានុស័យ​ ​សុទ្ធតែ​ដេក​សម្ងំ​នៅក្នុង​សុខវេទនា​ទាំងអស់​ ​បដិ​ឃានុ​ស័យ​ ​សុទ្ធតែ​ដេក​សម្ងំ​ ​នៅក្នុង​ទុក្ខវេទនា​ទាំងអស់​ ​អ​វិ​ជ្ជានុ​ស័យ​ ​សុទ្ធតែ​ដេក​សម្ងំ​ ​នៅក្នុង​អ​ទុ​ក្ខម​សុខវេទនា​ទាំងអស់​ ​ឬដូច​ម្តេច​។​ ​ម្នាល​អាវុសោ​វិសាខ​ ​រាគានុស័យ​ ​មិន​សុទ្ធតែ​ដេក​សម្ងំ​ ​នៅក្នុង​សុខវេទនា​ទាំងអស់​ទេ​ ​បដិ​ឃានុ​ស័យ​ ​មិន​សុទ្ធតែ​ដេក​សម្ងំ​ ​នៅ​ខាងក្នុង​ទុក្ខវេទនា​ទាំងអស់​ ​អ​វិ​ជ្ជានុ​ស័យ​ ​មិន​សុទ្ធតែ​ដេក​សម្ងំ​ ​នៅ​ខាងក្នុង​អ​ទុ​ក្ខម​សុខវេទនា​ទាំងអស់​ទេ​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ចុះ​អ្វី​ ​ដែល​បុគ្គល​ត្រូវ​លះបង់​ ​ដោយ​សុខវេទនា​ ​អ្វី​ដែល​ត្រូវ​លះបង់​ ​ដោយ​ទុក្ខវេទនា​ ​អ្វី​ដែល​ត្រូវ​លះបង់​ដោយ​អ​ទុ​ក្ខម​សុខវេទនា​។​ ​ម្នាល​អាវុសោ​វិសាខ​ ​រាគានុស័យ​ ​ត្រូវ​លះបង់​ដោយ​សុខវេទនា​ ​បដិ​ឃានុ​ស័យ​ ​ត្រូវ​លះបង់​ដោយ​ទុក្ខវេទនា​ ​អ​វិ​ជ្ជានុ​ស័យ​ ​ត្រូវ​លះបង់​ដោយ​អ​ទុ​ក្ខម​សុខវេទនា​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​រាគានុស័យ​ ​ត្រូវ​លះបង់​ដោយ​សុខវេទនា​ទាំងអស់​ ​បដិ​ឃានុ​ស័យ​ ​ត្រូវ​លះបង់​ដោយ​ទុក្ខវេទនា​ទាំងអស់
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636824928865443152
ទៅកាន់ទំព័រ៖