ព្រះត្រៃបិដក ភាគ ២២

បាន​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​សារីបុត្រ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកចេះ​ចាំ​ច្រើន​ ​ទ្រទ្រង់នូវ​ពុទ្ធវចនៈ​។​បេ​។​ ​ដើម្បី​គាស់រំលើង​អនុស័យ​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​នេះឯង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​ត្រូវ​ល្អ​ហើយ​ ​អានន្ទ​ព្យាករ​ត្រឹមត្រូវ​ ​តាម​សេចក្តី​ពិត​ ​ម្នាល​សារីបុត្រ​ ​ព្រោះថា​ ​អានន្ទ​ ​ជា​អ្នកចេះ​ចាំ​ច្រើន​ ​ទ្រទ្រង់នូវ​ពុទ្ធវចនៈ​ ​សន្សំ​នូវ​ពុទ្ធវចនៈ​ ​ធម៌​ទាំងឡាយ​ណា​ ​មាន​លំអ​ក្នុង​បទ​ដើម​ ​មាន​លំអ​ក្នុង​បទ​កណ្តាល​ ​មាន​លំអ​ក្នុង​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ធម៌​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​អានន្ទ​ ​ក៏បាន​ចេះចាំ​ច្រើន​ ​ស្ទាត់​រត់មាត់​ ​ពិចារណា​បាន​ដោយចិត្ត​ ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​ ​គឺ​បញ្ញា​ ​អានន្ទ​នោះ​ ​តែង​សំដែងធម៌​ ​ដល់​បរិស័ទ​ទាំង៤​ ​ដោយបទ​ ​និង​ព្យញ្ជនៈ​ទាំងឡាយ​ ​ជា​បរិមណ្ឌល​ជាប់​តគ្នា​មិន​ដាច់​ ​ដើម្បី​គាស់រំលើង​ ​នូវ​អនុ​សយ​ក្កិ​លេស​។​
 [​១៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​អានន្ទ​មាន​អាយុ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​និយាយ​នឹង​រេ​វត​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​រេ​វត​ ​អានន្ទ​មាន​អាយុ​ ​បាន​ព្យាករ​នូវ​បដិ​ភាន​ ​ដ៏​សមគួរ​ដល់
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636824785804235823
ទៅកាន់ទំព័រ៖