ព្រះត្រៃបិដក ភាគ ២២
អវិជ្ជានុស័យ ត្រូវលះបង់ដោយអទុក្ខមសុខវេទនាទាំងអស់ឬ។ ម្នាលអាវុសោវិសាខ រាគានុស័យ មិនត្រូវលះបង់ ដោយសុខវេទនាទាំងអស់ទេ បដិឃានុស័យ មិនត្រូវលះបង់ ដោយទុក្ខវេទនាទាំងអស់ទេ អវិជ្ជានុស័យ មិនត្រូវលះបង់ ដោយអទុក្ខមសុខវេទនាទាំងអស់ទេ។ ម្នាលអាវុសោវិសាខ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងប់ស្ងាត់ ចាកកាម ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក លោកលះបង់រាគៈ ដោយបឋមជ្ឈាននោះ ឯរាគានុស័យ ដេកសម្ងំនៅក្នុងបឋមជ្ឈាននោះ មិនបានទេ ម្នាលអាវុសោវិសាខៈ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ ដូច្នេះថា កាលណាហ្ន៎ អាត្មាអញ នឹងបានចូលកាន់អាយតនៈ គឺអរហត្ត ដែលពួកព្រះអរិយៈ តែងចូលក្នុងកាលឥឡូវនេះ កាលបើភិក្ខុតាំងនូវសេចក្តីប្រាថ្នា ចំពោះពួកវិមោក្ខដ៏ប្រសើរ ដូច្នេះហើយ
ID: 636824929136259627
ទៅកាន់ទំព័រ៖