ព្រះត្រៃបិដក ភាគ ២២
ទោមនស្សរមែងកើតឡើង ព្រោះសេចក្តីប្រាថ្នាជាបច្ច័យ ភិក្ខុនោះ រមែងលះបង់នូវបដិឃៈ ដោយទោមនស្ស
(១) ឯបដិឃានុស័យ ក៏សម្ងំនៅក្នុងទោមនស្សនោះ មិនបានទេ ម្នាលអាវុសោវិសាខៈ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សេចក្តីសុខផង លះបង់សេចក្តីទុក្ខផង រំលត់សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន ដែលឥតសុខ ឥតទុក្ខ មានតែសតិ ដ៏បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ភិក្ខុនោះ រមែងលះបង់អវិជ្ជា ដោយចតុត្ថជ្ឈាននោះ អវិជ្ជានុស័យ ដេកសម្ងំនៅក្នុងចតុត្ថជ្ឈាននោះ មិនបានឡើយ។
[១៥២] បពិត្រព្រះនាងជាម្ចាស់ ចុះសុខវេទនា មានអ្វីជាគ្រឿងប្រៀបធៀបឲ្យប្រហែលគ្នា។ ម្នាលអាវុសោវិសាខ សុខវេទនា មានរាគៈ ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ ចុះទុក្ខវេទនា មានអ្វីជា
(១) អដ្ឋកថា ពន្យល់ថា មិនមែនលះបង់បដិឃៈ ដោយទោមនស្សតែម្តងទេ គឺភិក្ខុដែលមានសេចក្តីប្រាថ្នា ចង់បានអរហត្តផល ហើយមិនបានដូចប្រាថ្នា ទោមនស្សក៏កើតឡើង ម្ល៉ោះហើយ ភិក្ខុនោះ ខំប្រឹងប្រែង ធ្វើសេចក្តីព្យាយាម រហូតដល់បានរលាស់បដិឃៈចោល ដោយអនាគាមិមគ្គបាន។ ម្យ៉ាងទៀត ទោមនស្សនេះ ពិតជាអកុសលដោយចំណែកមួយមែនហើយ តែទោមនស្សនេះ គួរសេពគប់។
ID: 636824929571188391
ទៅកាន់ទំព័រ៖