ព្រះត្រៃបិដក ភាគ ២២
គ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខ ទុក្ខវេទនា មានបដិឃៈ ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ ចុះអទុក្ខមសុខវេទនា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អទុក្ខមសុខវេទនា មានអវិជ្ជា ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ ចុះអវិជ្ចា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អវិជ្ចា មានវិជ្ជា ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ វិជ្ជា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខ វិជ្ជា មានវិមុត្តិ ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ ចុះវិមុត្តិ មានអ្វី ជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ វិមុត្តិ មានព្រះនិព្វាន ជាគ្រឿងប្រៀបធៀប។ បពិត្រព្រះនាងជាម្ចាស់ ចុះព្រះនិព្វាន មានអ្វី ជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អ្នកសួរជ្រុលហួសពេកហើយ អ្នកណា ក៏មិនអាចនឹងកាន់យកទីបំផុត របស់ប្រស្នាទាំងឡាយ (នេះ) បានទេ ម្នាលអាវុសោវិសាខៈ ព្រោះព្រហ្មចរិយធម៌ ឈមទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វានជាទីបំផុត ម្នាលអាវុសោវិសាខៈ បើអ្នកត្រូវការ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ក្រាបទូលសួរសេចក្តីនេះចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករដល់អ្នក យ៉ាងណា ត្រូវអ្នកចាំទុកនូវសេចក្តីនោះ យ៉ាងនោះចុះ។
ID: 636824929818292825
ទៅកាន់ទំព័រ៖