ព្រះត្រៃបិដក ភាគ ២២

ចូឡ​ធម្ម​សមាទាន​សូត្រ​ ​ទី៥​


 [​១៥៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​១៥៥​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ទាំងឡាយ​នេះ​ ​មាន៤យ៉ាង​ ​ធម្ម​សមាទាន៤យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​ទុក្ខ​ជា​វិបាក​តទៅ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​ទុក្ខ​ជា​វិបាក​តទៅ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​សុខ​ជា​វិបាក​តទៅ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​សុខ​ជា​វិបាក​តទៅ១​។​
 [​១៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​ដែល​មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​ទុក្ខ​ជា​វិបាក​តទៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636824930557120124
ទៅកាន់ទំព័រ៖