ព្រះត្រៃបិដក ភាគ ២២

កណ្តៀរ​មិន​ពូន​លុប​ ​នូវ​ពូជ​ជ្រៃ​នោះ​ ​ពូជ​ក៏​នៅតែ​មាន​។​ ​លុះ​មេឃ​មាន​ភ្លៀង​បង្អោរ​ចុះ​មក​ ​ពូជ​ជ្រៃ​នោះ​ ​ក៏​ដុះ​លូតលាស់​ឡើង​។​ ​ពូជ​ជ្រៃ​នោះ​ ​ខ្ចី​ទន់​ ​មាន​ព្រុយ​សំយុង​ចុះ​។​ ​ពូជ​ជ្រៃ​នោះ​ ​ក៏​រួប​រិត​ដើម​រាំងភ្នំ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ទេវតា​ ​ដែល​អាស្រ័យ​លើ​ដើម​រាំងភ្នំ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ហេតុអ្វីបានជា​អារាម​ទេវតា​ ​វនទេវតា​ ​រុក្ខទេវតា​ ​និង​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ដើមឈើ​ជា​ថ្នាំ​ ​និង​ស្មៅ​ ​និង​ឈើ​ជាធំ​ ​ក្នុង​ព្រៃ​ទាំងឡាយ​ ​ជា​មិត្ត​ ​ជា​អាមាត្យ​ ​ជា​ញាតិសាលោហិត​ ​ពិចារណា​ឃើញ​នូវ​អនាគត​ភ័យ​ ​ក្នុង​ពូជ​ជ្រៃ​ទាំងឡាយ​ ​ហើយ​ប្រជុំ​ព្រមគ្នា​ ​លួងលោម​ ​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​ចំរើន​ ​កុំ​ខ្លាច​ឡើយ​ ​អ្នក​ដ៏​ចំរើន​ ​កុំ​ខ្លាច​ឡើយ​ ​ធ្វើ​ម្តេច​ឲ្យតែ​ក្ងោក​ចឹក​លេប​ ​ម្រឹគ​ទំពាស៊ី​ ​ភ្លើងព្រៃ​ឆេះ​ ​អ្នកធ្វើការ​ងារ​ក្នុង​ព្រៃ​បោចរោច​ ​កណ្តៀរ​ពូន​លុប​នូវ​ពូជ​ជ្រៃ​នោះ​ ​ពុំ​នោះ​សោត​ ​ធ្វើ​ម្តេច​ឲ្យតែ​មិន​មានពូជ​ ​ដូច្នេះ​ ​(​បើ​)​ ​សម្ផស្ស​របស់​ពួរជ្រៃ​នោះ​ ​ខ្ចី​ទន់​ ​មាន​ព្រុយ​សំយុង​ចុះ​ស្រួល​ម្ល៉េះ​។​ ​(​លុះ​កាល​តមក​)​ ​ពួរជ្រៃ​នោះ​ ​ក៏​រួប​រិត​ដើម​រាំងភ្នំ​នោះ​។​ ​លុះ​ពួរជ្រៃ​នោះ​ ​រួបរឹត​ដើម​រាំងភ្នំ​នោះ​ហើយ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636824931329945481
ទៅកាន់ទំព័រ៖