ព្រះត្រៃបិដក ភាគ ២២

ក៏​ធ្វើជា​ប្រគាប​ស៊ុមទ្រុម​ខាងលើ​ ​សំយុង​ពួរ​ចុះ​ចាប់​ផែនដី​ ​ទំ​លាយ​នូវ​ដើម​រាំង​ភ្នំ​ធំៗ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ទេវតា​ ​ដែល​អាស្រ័យ​នៅ​លើ​ដើម​រាំងភ្នំ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឱ​ ​នេះ​ហើយ​បាន​ជា​ ​អារាម​ទេវតា​ ​វនទេវតា​ ​រុក្ខទេវតា​ ​និង​ទេវតា​ ​ដែល​អាស្រ័យ​លើ​ដើមឈើ​ជា​ថ្នាំ​ ​និង​ស្មៅ​ ​និង​ដើមឈើ​ធំ​ ​ក្នុង​ព្រៃ​ទាំងឡាយ​ ​ជា​មិត្ត​ ​ជា​អាមាត្យ​ ​ជា​ញាតិសាលោហិត​ ​ពិចារណា​ឃើញ​អនាគត​ភ័យ​ ​ក្នុង​ពូជ​ជ្រៃ​ ​ហើយ​មក​ប្រជុំ​ព្រមគ្នា​ ​លួងលោម​ ​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​ចំរើន​ ​កុំ​ខ្លាច​ឡើយ​ ​អ្នក​ដ៏​ចំរើន​ ​កុំ​ខ្លាច​ឡើយ​ ​ធ្វើ​ម្តេច​ឲ្យតែ​ក្ងោក​ចឹក​លេប​ ​ម្រឹគ​ទំពាស៊ី​ ​ភ្លើងព្រៃ​ឆេះ​ ​អ្នកធ្វើការ​ងារ​ក្នុង​ព្រៃ​បោចរោច​ ​កណ្តៀរ​ពូន​លុប​នូវ​ពូជ​ជ្រៃ​នុ៎ះ​ ​ពុំ​នោះ​សោត​ ​ធ្វើ​ម្តេច​ឲ្យតែ​មិន​មានពូជ​ ​ឥឡូវ​ ​អញ​ក៏បាន​រងទុក្ខ​វេទនា​ ​ដ៏​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​ព្រោះហេតុតែ​ពូជ​ជ្រៃ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ ​ដូចជា​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ទោស​ក្នុង​កាម​ទាំងឡាយ​ ​មិន​មាន​ ​បាន​ជា​អ្នក​ទាំងនោះ​ ​ដល់​នូវ​សេចក្តី​ស្រួលចិត្ត​ ​ក្នុង​កាម​ទាំងឡាយ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​ឲ្យ​ពួក​នាង​បរិ​ព្វា​ជិ​កា​ ​ដែល​មាន​ផ្នួងសក់​បួង​ហើយ​ ​បម្រើ​ខ្លួន​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636824931563321891
ទៅកាន់ទំព័រ៖