ព្រះត្រៃបិដក ភាគ ២២
[១៥៧] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអចេលក៍ (អ្នកប្រព្រឹត្តអាក្រាត) លះបង់មារយាទល្អ បរិភោគលិទ្ធដៃ គេអញ្ជើញថាចូរមក មិនចូល គេឃាត់ថាឈប់ មិនឈប់ មិនត្រេកអរនឹងភត្ត ដែលគេនាំមកចំពោះ មិនត្រេកអរនឹងភត្ត ដែលគេធ្វើចំពោះខ្លួន មិនត្រេកអរនឹងការនិមន្តន៍។ អចេលក៍នោះ មិនទទួលភត្តដែលគេដួសអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់ចង្អេរកឡោបិ៍ មិនទទួលភត្តដែលគេឲ្យត្រង់ចន្លោះ
(១) ធរណីទ្វារ មិនទទួលភត្ត ដែលគេឲ្យត្រង់ចន្លោះ
(២) អង្រែ មិនទទួលភត្ត ដែលគេឲ្យត្រង់ចន្លោះកំណាត់ឈើ មិនទទួលភត្ត ដែលជនពីរនាក់កំពុងបរិភោគ នាំមកឲ្យ មិនទទួលភត្ត របស់ស្រីមានគភ៌ មិនទទួលភត្ត របស់ស្រីកំពុងបំបៅកូន មិនទទួលភត្ត របស់ស្រីនៅក្នុងចន្លោះបុរស មិនទទួលភត្ត ក្នុងកាលដែលពួកគ្នាឯង ធ្វើអង្គាសបាន មិនទទួលភត្ត ក្នុងទីមានឆ្កែចាំ មិនទទួលភត្ត ក្នុងទីមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកត្រាំថ្នាំ។ អចេលក៍នោះ ទទួលភត្តចំពោះតែផ្ទះមួយខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយដុំបាយមួយពំនូតខ្លះ
(១) ក្នុងវេលាដែលគេកំពុងឈរត្រង់ធរណីទ្វារ។ (២) ក្នុងវេលាដែលគេកំពុងកាន់អង្រែបុក។
ID: 636824932952036330
ទៅកាន់ទំព័រ៖