ព្រះត្រៃបិដក ភាគ ២២

សំពត់​ ​ដែល​ធ្វើ​ដោយ​បន្ទះ​ឈើ​ខ្លះ​ ​ប្រើប្រាស់​សំពត់​កម្ពល​ ​ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ​ ​ប្រើប្រាស់​សំពត់​ដែល​ត្បាញ​ដោយ​ស្លាប​មៀម​ខ្លះ​ ​ជា​អ្នក​ដកសក់​ ​និង​ពុកមាត់​ខ្លះ​ ​ប្រក​បរឿយៗ​ ​នូវ​ការ​ដកសក់​ ​និង​ពុកមាត់​ខ្លះ​ ​ជា​អ្នក​ឈរសម្រឹង​ខាងលើ​ខ្លះ​ ​ហាមឃាត់​អាសនៈ​ខ្លះ​ ​អង្គុយច្រហោង​ខ្លះ​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​ការ​ព្យាយាម​ ​ក្នុង​ការ​អង្គុយច្រហោង​ខ្លះ​ ​ដេក​លើ​បន្លា​ខ្លះ​ ​សម្រេចការ​ដេក​លើ​បន្លា​ខ្លះ​ ​ប្រក​បរឿយៗ​ ​ក្នុង​ការ​ព្យាយាម​ចុះត្រាំ​ទឹក​គំរប់៣ដង​ ​ទាំង​វេលា​ល្ងាច​ខ្លះ​ ​អចេលក៍​នោះ​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ធ្វើ​កាយ​ឲ្យ​ក្តៅក្រហាយ​ច្រើនយ៉ាង​ ​មាន​សភាព​យ៉ាងនេះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​អចេលក៍​នោះ​ ​លុះ​ម្លាយ​កាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​នេះ​ ​តថាគត​ពោល​ថា​ ​មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ ​និង​មាន​សេចក្តី​ទុក្ខ​ជា​វិបាក​តទៅ​។​
 [​១៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​ដែល​មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​សុខ​ជា​វិបាក​តទៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​ជាតិ​ប្រកបដោយ​រាគៈ​ ​ដ៏​ក្លៀវក្លា​តាម​ប្រក្រតី​ ​បុគ្គល​នោះ​ ​តែង​រង​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​ដែល​កើតអំពី​រា​គៈ​រឿយ​ៗ​។​ ​ជា​អ្នកមាន​ជាតិ​ប្រកបដោយ​ទោសៈ​ ​ដ៏​ក្លៀវក្លា​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636824943893633551
ទៅកាន់ទំព័រ៖