ព្រះត្រៃបិដក ភាគ ២២

ប្រក្រតី​ ​បុគ្គល​នោះ​ ​មិន​រងទុក្ខ​ ​ទោមនស្ស​ ​ដែល​កើតអំពី​ទោ​សៈ​រឿយ​ៗ​។​ ​មិនជា​អ្នកមាន​ជាតិ​ ​ប្រកបដោយ​មោហៈ​ ​ដ៏​ក្លៀវក្លា​ ​តាម​ប្រក្រតី​ ​បុគ្គល​នោះ​ ​មិន​រងទុក្ខ​ ​ទោមនស្ស​ ​ដែល​កើតអំពី​មោហៈ​រឿយ​ៗ​។​ ​បុគ្គល​នោះ​ ​ជា​អ្នក​ស្ងប់ស្ងាត់​ ​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ ​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ចូលកាន់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​។​ ​លុះ​បុគ្គល​នោះ​ ​បាន​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ហើយ​ ​ក៏​ចូលកាន់​ទុតិយជ្ឈាន​ ​ដែល​មាន​ក្នុង​ខ្លួន​ជាទី​ជ្រះថ្លា​ ​មាន​ភាព​នៃ​ចិត្ត​ខ្ពស់​ឯក​ ​គ្មាន​វិតក្កៈ​ ​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​កើតអំពី​សមាធិ​.​.​.​ ​ចូលកាន់​តតិយជ្ឈាន​.​.​.​ ​ចូលកាន់​ចតុត្ថជ្ឈាន​។​ ​បុគ្គល​នោះ​ ​លុះ​ម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​តែង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​នេះ​ ​តថាគត​ហៅថា​ ​មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​សុខ​ជា​វិបាក​តទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ធម្ម​សមាទាន​ ​មាន៤ប្រការ​។​ ​លុះ​ព្រះមានព្រះភាគ​ ​សំដែង​ភាសិត​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ហើយនឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ចូឡ​ធម្ម​សមាទាន​សូត្រ​ ​ទី៥​

ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636824944500534620
ទៅកាន់ទំព័រ៖