ព្រះត្រៃបិដក ភាគ ២២
មហាធម្មសមាទានសូត្រ ទី៦
[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៦១] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ច្រើនតែមានសេចក្តីប្រាថ្នាយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ អារម្មណ៍ទាំងឡាយមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត គប្បីសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចំរើនឡើង ម្នាលភិក្ខុទាំងឡាយ កាលសត្វអម្បាលនោះ មានសេចក្តីប្រាថ្នាយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះ អារម្មណ៍មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពិចារណាឃើញនូវដំណើរនោះដូចម្តេច ក្នុងអារម្មណ៍ទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់ពួក
ID: 636824944836715211
ទៅកាន់ទំព័រ៖