ព្រះត្រៃបិដក ភាគ ២២
ខ្ញុំព្រះអង្គ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់បំភ្លឺ នូវអត្ថនៃភាសិតនុ៎ះ ភិក្ខុទាំងឡាយ បើបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើមនសិការៈដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៦២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនដែលបានស្តាប់ មិនដែលបានឃើញព្រះអរិយៈទាំងឡាយ មិនឈ្លាសក្នុងអរិយធម៌ មិនទូន្មានខ្លួន ក្នុងអរិយធម៌ មិនឃើញសប្បុរសទាំងឡាយ មិនឈ្លាស ក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួន ក្នុងធម៌របស់សប្បុរស មិនស្គាល់ធម៌
(១) ដែលគួរសេព មិនស្គាល់ធម៌ដែលមិនគួរសេព មិនស្គាល់ធម៌ដែលគួរគប់ មិនស្គាល់ធម៌ដែលមិនគួរគប់។ កាលបុថុជ្ជននោះ មិនស្គាល់ធម៌ ដែលគួរសេព មិនស្គាល់ធម៌ ដែលមិនគួរសេព មិនស្គាល់ធម៌ ដែលគួរគប់ មិនស្គាល់ធម៌ ដែលមិនគួរគប់ តែងសេពនូវធម៌ ដែលមិនគួរសេព មិនសេពនូវធម៌ដែលគួរសេព គប់នូវធម៌ ដែលមិនគួរគប់ មិនគប់នូវធម៌ ដែលគួរគប់។ កាលបើបុថុជ្ជននោះ
(១) ធម៌ក្នុងទីនេះ សំដៅយកអារម្មណ៍ មានរូបារម្មណ៍ជាដើម។
ID: 636824945221879887
ទៅកាន់ទំព័រ៖