ព្រះត្រៃបិដក ភាគ ២២

មិន​គប់​ធម៌​ដែល​មិន​គួរ​គប់​ ​គប់​តែ​ធម៌​ដែល​គួរ​គប់​ ​អារម្មណ៍​ទាំងឡាយ​ ​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ ​រមែង​សាបសូន្យ​ទៅ​ ​អារម្មណ៍​ទាំងឡាយ​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​តែង​ចំរើន​ឡើង​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នុ៎ះ​ ​ព្រោះ​អរិយសាវ័ក​ ​ជា​អ្នកដឹង​តាមពិត​ ​ក៏​រមែង​ដូច្នោះឯង​។​ ​
 ​[​១៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ទាំងឡាយ​នេះ​ ​មាន៤យ៉ាង​ ​ធម្ម​សមាទាន​ ​ទាំង៤យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​ដែល​មាន​សេចក្តី​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​ទុក្ខ​ ​ជា​វិបាក​តទៅ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​មាន​សេចក្តី​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​ទុក្ខ​ ​ជា​វិបាក​តទៅ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​មាន​សេចក្តី​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​សុខ​ ​ជា​វិបាក​តទៅ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​មាន​សេចក្តី​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​សុខ​ ​ជា​វិបាក​តទៅ១​។​
 [​១៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម្ម​សមាទាន​ ​អម្បាល​នោះ​ ​ធម្ម​សមាទាន​ណា​ ​មាន​សេចក្តី​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​ទុក្ខ​ ​ជា​វិបាក​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636824945817050934
ទៅកាន់ទំព័រ៖