ព្រះត្រៃបិដក ភាគ ២២

ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​នូវ​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​បាណាតិបាត​ជា​បច្ច័យ​។​ ​ជា​អ្នក​កាន់​យក​វត្ថុ​ដែលគេ​មិនបាន​ឲ្យ​ ​(​ដោយ​ការ​ ​ឬវាចា​)​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​នូវ​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​អទិន្នាទាន​ជា​បច្ច័យ​។​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​នូវ​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​កា​មេ​សុ​មិច្ឆាចារ​ ​ជា​បច្ច័យ​។​ ​ជា​អ្នកពោល​នូវ​ពាក្យ​កុហក​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​នូវ​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​មុសាវាទ​ ​ជា​បច្ច័យ​។​ ​ជា​អ្នកពោល​ពាក្យ​ញុះញង់​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​នូវ​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​បិ​សុ​ណ​វាចា​ ​ជា​បច្ច័យ​។​ ​ជា​អ្នកមាន​វាចា​អាក្រក់​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​នូវ​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​ផរុសវាចា​ ​ជា​បច្ច័យ​។​ ​ជា​អ្នកពោល​ពាក្យ​រោយរាយ​ ​ឥតប្រយោជន៍​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636824947542579965
ទៅកាន់ទំព័រ៖