ព្រះត្រៃបិដក ភាគ ២២
ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមានអភិជ្ឈាច្រើន ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមានចិត្តព្យាបាទ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ខុស ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ។ បុគ្គលនោះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ។
[១៦៧] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះបាណាតិបាតជាបច្ច័យ។ ជាអ្នកកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយការ ឬវាចា) ទាំងសេចក្តីសុខ ទាំងសោមនស្ស
ID: 636824947804972426
ទៅកាន់ទំព័រ៖