ព្រះត្រៃបិដក ភាគ ២២

ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​អទិន្នាទាន​ជា​បច្ច័យ​។​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ទាំង​សេចក្តី​សុខ​ ​ទាំង​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​កា​មេ​សុ​មិច្ឆាចារ​ ​ជា​បច្ច័យ​។​ ​ជា​អ្នកពោល​ពាក្យ​កុហក​ ​ទាំង​សេចក្តី​សុខ​ ​ទាំង​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​មុសាវាទ​ ​ជា​បច្ច័យ​។​ ​ជា​អ្នកពោល​ពាក្យ​ញុះញង់​ ​ទាំង​សេចក្តី​សុខ​ ​ទាំង​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​បិ​សុ​ណ​វាចា​ ​ជា​បច្ច័យ​។​ ​ជា​អ្នកមាន​វាចា​អាក្រក់​ ​ទាំង​សេចក្តី​សុខ​ ​ទាំង​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​ផរុសវាចា​ ​ជា​បច្ច័យ​។​ ​ជា​អ្នកពោល​ពាក្យ​ ​ឥតប្រយោជន៍​ ​ទាំង​សេចក្តី​សុខ​ ​ទាំង​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​សម្ផ​ប្ប​លា​បៈ​ ​ជា​បច្ច័យ​។​ ​ជា​អ្នកមាន​អភិជ្ឈា​ច្រើន​ ​ទាំង​សេចក្តី​សុខ​ ​ទាំង​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​អភិជ្ឈា​ ​ជា​បច្ច័យ​។​ ​ជា​អ្នកមាន​ចិត្ត​ព្យាបាទ​ ​ទាំង​សេចក្តី​សុខ
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636824948071264894
ទៅកាន់ទំព័រ៖