ព្រះត្រៃបិដក ភាគ ២២
ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលនូវពាក្យកុហក ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកមុសាវាទ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យញុះញង់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកបិសុណវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យអាក្រក់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកផរុសវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យឥតប្រយោជន៍ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមិនមានអភិជ្ឈាច្រើន ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះការមិនមានអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមិនមានព្យាបាទ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស
ID: 636824948572649775
ទៅកាន់ទំព័រ៖