ព្រះត្រៃបិដក ភាគ ២២

ក៏​រមែង​រង​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​មិន​មាន​ព្យាបាទ​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​យល់​ត្រូវ​ ​ទាំង​សេចក្តី​ទុក្ខ​ ​ទាំង​ទោមនស្ស​ ​ក៏​រមែង​រង​សេចក្តី​ទុក្ខ​ ​និង​ទោមនស្ស​ ​ព្រោះ​សម្មាទិដ្ឋិ​ ​ជា​បច្ច័យ​។​ ​បុគ្គល​នោះ​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏​រមែង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​នេះ​ ​តថាគត​ ​ហៅថា​ ​មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន​ ​តែ​មាន​សេចក្តី​សុខ​ជា​វិបាក​តទៅ​។​
 [​១៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​ ​មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​សុខ​ជា​វិបាក​តទៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​ការ​សម្លាប់សត្វ​ ​ព្រមដោយ​សេចក្តី​សុខ​ ​ព្រមដោយ​សោមនស្ស​ ​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​វៀរចាក​បាណាតិបាត​ជា​បច្ច័យ​។​ ​ជា​អ្នក​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ព្រមដោយ​សេចក្តី​សុខ​ ​ព្រមដោយ​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​វៀរចាក​អទិន្នាទាន​ជា​បច្ច័យ​។​ ​ជា​អ្នក​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ព្រមដោយ​សេចក្តី​សុខ​ ​ព្រមដោយ​សោមនស្ស​ ​ក៏​រមែង
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636824948867490292
ទៅកាន់ទំព័រ៖