ព្រះត្រៃបិដក ភាគ ២២

បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​វៀរចាក​ការ​ពោល​ពាក្យ​កុហក​ ​ព្រមដោយ​សេចក្តី​សុខ​ ​ព្រមដោយ​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​វៀរចាក​មុសាវាទ​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​វៀរចាក​ការ​ពោល​ពាក្យ​ញុះញង់​ ​ព្រមដោយ​សេចក្តី​សុខ​ ​ព្រមដោយ​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​វៀរចាក​បិ​សុ​ណ​វាចា​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​វៀរចាក​ការ​ពោល​ពាក្យ​អាក្រក់​ ​ព្រមដោយ​សេចក្តី​សុខ​ ​ព្រមដោយ​សោមនស្ស​ ​ក៏​រមែង​បាន​នូវ​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​វៀរចាក​ផរុសវាចា​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​វៀរចាក​ការ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​ព្រមដោយ​សេចក្តី​សុខ​ ​ព្រមដោយ​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​មិន​មាន​អភិជ្ឈា​ច្រើន​ ​ព្រមដោយ​សេចក្តី​សុខ​ ​ព្រមដោយ​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​មិន​មាន​អភិជ្ឈា​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​មិន​មានចិត្ត​ព្យាបាទ​ ​ព្រមដោយ​សេចក្តី​សុខ​ ​ព្រមដោយ​សោមនស្ស​ ​ក៏​រមែង​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636824949097434696
ទៅកាន់ទំព័រ៖