ព្រះត្រៃបិដក ភាគ ២២

បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​បច្ច័យ​។​ ​ជា​អ្នក​យល់​ត្រូវ​ ​ព្រមដោយ​សេចក្តី​សុខ​ ​ព្រមដោយ​សោមនស្ស​ ​ក៏​រមែង​បាន​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​ព្រោះ​សម្មាទិដ្ឋិ​ ​ជា​បច្ច័យ​។​ ​បុគ្គល​នោះ​ ​លុះ​ទម្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏​រមែង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្ម​សមាទាន​នេះ​ ​តថាគត​ ​ហៅថា​ ​មាន​សេចក្តី​សុខ​ក្នុង​បច្ចុប្បន្ន​ ​ទាំង​មាន​សេចក្តី​សុខ​ជា​វិបាក​តទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ជា​ ​ធម្ម​សមាទាន​ ​មាន៤ប្រការ​។​
 [​១៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ននោងព្រៃ​(​១​)​ ​លាយ​ដោយ​ថ្នាំពិស​។​ ​គ្រានោះ​ ​បុរស​មានប្រាថ្នា​ដើម្បី​រស់នៅ​ ​មិន​ប្រាថ្នា​ដើម្បី​ស្លាប់​ ​ប្រាថ្នា​សេចក្តី​សុខ​ ​ខ្ពើម​សេចក្តី​ទុក្ខ​ ​បាន​មកដល់​។​ ​ពួក​ជន​និយាយ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​ននោងព្រៃ​នេះ​ ​លាយ​ដោយ​ថ្នាំពិស​ ​បើ​អ្នក​ត្រូវការ​ ​ចូរ​ផឹក​ចុះ​ ​កាលបើ​បុរស​ផឹក​នូវ​ននោងព្រៃ​នោះ​ ​ក៏​ននោងព្រៃ​នោះ​ ​មិន​គាប់ចិត្ត​ដោយ​ពណ៌​ផង​ ​ដោយ​ក្លិន​ផង​ ​ដោយ​រស​ផង​ ​លុះ​ផឹក​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ស្ទើរតែ​នឹង​ស្លាប់​។​ ​បើ​បុរស​នោះ​ ​មិនបាន​ពិចារណា​នូវ​ននោងព្រៃ​នោះ
​(​១​)​ ​ប្រែថា​ ​ត្រសក់ក្អែក​ ​ឬ​ពុល​អែក​ ​ក៏បាន​។​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636824949482443373
ទៅកាន់ទំព័រ៖