ព្រះត្រៃបិដក ភាគ ២២
មុខជាផឹក មិនលះបង់ទេ កាលបុរសនោះផឹក នូវននោងព្រៃហើយ មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខស្ទើរតែនឹងស្លាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ ក៏មានឧបមេយ្យដូច្នោះឯង។
[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចភាជន៍សំរិទ្ធ ពេញដោយទឹកផ្អែម បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស តែភាជន៍សំរិទ្ធពេញដោយទឹកផ្អែមនោះឯង លាយដោយថ្នាំពិស។ គ្រានោះ បុរសមានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បីស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ភាជន៍សំរិទ្ធពេញដោយទឹកផ្អែម បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស តែភាជន៍សំរិទ្ធពេញដោយទឹកផ្អែមនោះឯង លាយទៅដោយថ្នាំពិស បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសនោះ ផឹកទឹកនោះហើយ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់។ បើបុរសនោះ
ID: 636824949809263947
ទៅកាន់ទំព័រ៖