ព្រះត្រៃបិដក ភាគ ២២
មិនបានពិចារណានូវភាជន៍សំរិទ្ធ ដែលពេញដោយទឹកផ្អែមនោះហើយ មុខជាផឹក មិនលះបង់ទេ កាលបុរសនោះ ផឹកនូវទឹកនោះ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីសុខ ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខ ជាវិបាកតទៅ ក៏មានឧបមេយ្យ ដូច្នោះឯង។
[១៧២] ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកមូត្រស្អុយ លាយដោយភេសជ្ជៈទាំងឡាយផ្សេងៗ។ គ្រានោះ បុរសមានរោគលឿង បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ទឹកមូត្រស្អុយនេះ លាយដោយភេសជ្ជៈទាំងឡាយផ្សេងៗ បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសនោះផឹកទឹកមូត្រស្អុយនោះ ក៏មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នកបានសេចក្តីសុខ។ បើបុរសនោះ បានពិចារណាទឹកមូត្រស្អុយនោះហើយ ក៏មុខជាផឹក មិនលះបង់ទេ កាលបើបុរសនោះ ផឹកទឹកមូត្រស្អុយនោះ ក៏មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង
ID: 636824950073216410
ទៅកាន់ទំព័រ៖