ព្រះត្រៃបិដក ភាគ ២២
វីមំសកសូត្រ ទី៧
[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[១៧៦] ព្រះមានព្រះភាគបានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកពិចារណា
(១) កាលមិនដឹងវារៈចិត្ត របស់បុគ្គលដទៃទេ ត្រូវធ្វើការស្វែងរក ក្នុងព្រះតថាគត ដើម្បីឲ្យដឹងថា ព្រះសម្មាសម្ពុទ្ធ ឬមិនមែន។ ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងចំពោះ របស់យើងទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស សំដែងនូវអត្ថ នៃភាសិតនេះ ភិក្ខុទាំងឡាយ បានស្តាប់ភាសិតព្រះមានព្រះភាគហើយ នឹងបានចាំទុក។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
(១) ភិក្ខុអ្នកពិចារណាមាន៣គឺ អត្ថវីមំសកៈ អ្នកពិចារណារកអត្ថ១ សង្ខារវីមំសកៈ អ្នកពិចារណាសង្ខារ១ សត្ថុវីមំសកៈ អ្នកពិចារណារកគ្រូ១។ អដ្ឋកថា។
ID: 636824951075528171
ទៅកាន់ទំព័រ៖