ព្រះត្រៃបិដក ភាគ ២២

បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​ឥឡូវនេះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បាន​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​១៧៧​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​ភាសិត​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ពិចារណា​ ​កាល​មិនដឹង​នូវ​វារៈ​ចិត្ត​ ​របស់​បុគ្គល​ដទៃ​ទេ​ ​ត្រូវ​ស្វែងរក​ព្រះ​តថាគត​ ​ក្នុង​ធម៌​ពីរ​ប្រការ​ ​គឺ​ធម៌​ដែល​គប្បី​ដឹង​បាន​ដោយ​ចក្ខុ១​ ​ដឹង​បាន​ដោយ​សោតៈ​(​១​)​ ​១​ ​ថា​ ​ធម៌​ទាំងឡាយ​ដ៏​សៅហ្មង​ ​ដែល​គប្បី​ដឹង​បាន​ដោយ​ចក្ខុ​ ​និង​សោតៈ​ ​នៃ​ព្រះ​តថាគត​ ​មាន​ ​ឬមិន​មាន​ទេ​។​ ​កាល​ភិក្ខុ​ស្វែងរក​នូវ​ហេតុ​នោះ​ហើយ​ ​ក៏​គង់​ដឹង​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ដ៏​សៅហ្មង​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​និង​សោតៈ​ ​នៃ​ព្រះ​តថាគត​ ​មិន​មាន​ទេ​។​ ​កាលណា​ភិក្ខុ​ស្វែងរក​ហេតុ​នោះ​ហើយ​ ​ដឹង​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ដ៏​សៅហ្មង​ ​ដែល​គប្បី​ដឹង​បាន​ដោយ​ចក្ខុ​ ​និង​សោតៈ​ ​នៃ​ព្រះ​តថាគត​ ​មិន​មាន​ទេ​ ​ត​ពីនោះ​ទៅ​ ​ទើប​ស្វែងរក​ហេតុ​នោះ​ទៀត​ថា​ ​ធម៌​ទាំងឡាយ​ ​ដ៏​ច្រឡូកច្រឡំ​(​២​)​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​និង​សោតៈ​
​(​១​)​ ​ធម៌​ដែល​ត្រូវ​ដឹង​បាន​ដោយ​ចក្ខុ​ ​សំដៅយក​កាយ​សមា​ចា​រៈ​ ​ធម៌​ដែល​ត្រូវ​ដឹង​បាន​ដោយ​សោតៈ​ ​សំដៅយក​វចី​សមា​ចា​រៈ​។​ ​(​២​)​ ​សំដៅយក​ការប្រព្រឹត្ត​ដោយ​កាយ​សមា​ចា​រៈ​ ​និង​វចី​សមា​ចា​រៈ​ ​ជួនកាល​ប្រព្រឹត្ត​ល្អ​ ​ជួនកាល​ប្រព្រឹត្ត​អាក្រក់​។​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636824951500160917
ទៅកាន់ទំព័រ៖