ព្រះត្រៃបិដក ភាគ ២២
សារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ម្នាលសារីបុត្រ ត្រូវល្អហើយ កស្សបព្យាករត្រឹមត្រូវ តាមពិតមែនហើយ ម្នាលសារីបុត្រ ព្រោះថា កស្សបជាអ្នកនៅក្នុងព្រៃខ្លួនឯងផង សរសើរគុណ នៃអ្នកនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតខ្លួនឯងផង សរសើរគុណនៃអ្នកប្រព្រឹត្តបិណ្ឌបាតផង ជាអ្នកទ្រទ្រង់ នូវសំពត់បង្សុកូលខ្លួនឯងផង សរសើរគុណ នៃអ្នកទ្រទ្រង់សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់តែចីវរបីខ្លួនឯងផង សរសើរគុណ នៃអ្នកទ្រទ្រង់ ចំពោះតែចីវរបីផង ជាអ្នកឥតសេចក្តីប្រាថ្នាខ្លួនឯងផង សរសើរគុណនៃអ្នកឥតសេចក្តីប្រាថ្នាផង ជាអ្នកសន្តោសខ្លួនឯងផង សរសើរគុណ នៃសេចក្តីសន្តោសផង ជាអ្នកមានសេចក្តីស្ងប់ស្ងាត់ខ្លួនឯងផង សរសើរនូវសេចក្តីស្ងប់ស្ងាត់ផង ជាអ្នកមិននៅច្រឡូកច្រឡំខ្លួនឯងផង សរសើរនូវសេចក្តីមិននៅច្រឡូកច្រឡំផង ជាអ្នកមានព្យាយាម ប្រារព្ធខ្លួនឯងផង សរសើរនូវសេចក្តីប្រារព្ធព្យាយាមផង ជាអ្នកបរិបូណ៌ ដោយសីលខ្លួនឯងផង សរសើរការបរិបូណ៌ដោយសីលផង ជាអ្នកបរិបូណ៌ ដោយសមាធិខ្លួនឯងផង សរសើរការបរិបូណ៌ ដោយសមាធិផង ជាអ្នកបរិបូណ៌ ដោយបញ្ញាខ្លួនឯងផង សរសើរការបរិបូណ៌ ដោយបញ្ញាផង ជាអ្នកបរិបូណ៌ដោយវិមុត្តិខ្លួនឯងផង
ID: 636824786940717820
ទៅកាន់ទំព័រ៖