ព្រះត្រៃបិដក ភាគ ២២

លោក​មាន​អាយុ​នេះ​ ​មិនមែន​ទើបតែនឹង​សមាទាន​ឥឡូវនេះ​ទេ​។​ ​កាល​ភិក្ខុ​ស្វែងរក​ហេតុ​នោះ​ហើយ​ ​ដឹង​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​នេះ​ ​បាន​សមាទាន​កុសល​នេះ​ ​អស់កាលជាយូរអង្វែង​ណាស់​មក​ហើយ​ ​លោក​មាន​អាយុ​ ​មិនមែន​ទើបតែនឹង​សមាទាន​ឥឡូវនេះ​ទេ​ ​តទៅ​ ​ទើប​ស្វែងរក​នូវ​ហេតុ​នោះ​ទៀត​ថា​ ​ភិក្ខុ​មាន​អាយុ​នេះ​ ​បាន​កិត្តិសព្ទ​បរិបូណ៌​ ​មានយស​ស័ក្តិ​បរិបូណ៌​ហើយ​ ​តើ​ទោស​ចំពូក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​នៃ​ភិក្ខុ​នោះ​ ​មាន​ដែរ​ឬទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​តាមធម្មតា​)​ ​ភិក្ខុ​មិនទាន់​មាន​កិត្តិសព្ទ​បរិបូណ៌​ ​មិនទាន់​មានយស​បរិបូណ៌​ ​ដរាបណា​ ​ទោស​ទាំងឡាយ​ចំពូក​ខ្លះ​ ​ភិក្ខុ​ក៏​មិនទាន់​មាន​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​កិត្តិសព្ទ​បរិបូណ៌​ ​មានយស​បរិបូណ៌​ក្នុង​កាលណា​ហើយ​ ​ទោស​ទាំងឡាយ​ចំពូក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​នៃ​ភិក្ខុ​នោះ​ ​ក៏​មាន​ក្នុង​កាលនោះ​។​ ​កាល​ភិក្ខុ​ស្វែងរក​ហេតុ​នោះ​ហើយ​ ​ក៏​គង់​ដឹង​យ៉ាងនេះ​ថា​ ​ភិក្ខុ​មាន​អាយុ​នេះ​ ​មាន​កិត្តិសព្ទ​បរិបូណ៌​ ​មានយស​បរិបូណ៌​ហើយ​ ​ទោស​ទាំងឡាយ​ចំពូក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​នៃ​ភិក្ខុ​នោះ​ ​ក៏​មិន​មាន​។​ ​កាល​ភិក្ខុ​ស្វែងរក​ហេតុ​នោះ​ហើយ​ ​ដឹង​យ៉ាងនេះ​ថា​ ​ភិក្ខុ​មាន​អាយុ​នេះ​ ​មាន​កិត្តិសព្ទ​បរិបូណ៌​ ​មានយស​បរិបូណ៌​ ​ទោស​ទាំងឡាយ​ចំពូក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​នៃ​ភិក្ខុ​នោះ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636824951938053686
ទៅកាន់ទំព័រ៖