ព្រះត្រៃបិដក ភាគ ២២

មិន​មាន​ឡើយ​ ​តទៅ​ ​ទើប​ស្វែងរក​នូវ​ហេតុ​នោះ​ទៀត​ថា​ ​លោក​មាន​អាយុ​នេះ​ ​មិន​វិនាស​ដោយ​ភ័យ​(​១​)​ ​ឬ​លោក​មាន​អាយុ​នេះ​ ​ដែល​មិន​វិនាស​ដោយ​ភ័យ​ហើយ​ ​មិន​សេពកាម​ទាំងឡាយ​ទេ​ ​ព្រោះ​លោក​ប្រាសចាក​រាគៈ​ហើយ​ ​ព្រោះ​អស់​រាគៈ​ហើយ​។​ ​ភិក្ខុ​នោះ​ ​កាល​ភិក្ខុ​ស្វែងរក​ហេតុ​នោះ​ហើយ​ ​ដឹង​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​នេះ​ ​មិន​វិនាស​ដោយ​ភ័យ​ ​លោក​មាន​អាយុ​នេះ​ ​ដែល​មិន​វិនាស​ដោយ​ភ័យ​ហើយ​ ​មិន​សេព​នូវ​កាម​ទាំងឡាយ​ទេ​ ​ព្រោះ​លោក​ប្រាសចាក​រាគៈ​ហើយ​ ​ព្រោះ​អស់​រាគៈ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ជន​ឯទៀត​ ​សួរ​ហេតុ​នោះ​ ​នឹង​ភិក្ខុ​យ៉ាងនេះ​ថា​ ​ចុះ​អាការ​របស់​លោក​មាន​អាយុ​ដូចម្តេច​ ​សេចក្តី​ត្រាស់​ដឹង​ដូចម្តេច​ ​បាន​ជា​លោក​មាន​អាយុ​ពោល​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​នេះ​ ​មិន​វិនាស​ដោយ​ភ័យ​ ​លោក​មាន​អាយុ​នេះ​ ​ដែល​ដែល​មិន​វិនាស​ដោយ​ភ័យ​ហើយ​ ​មិន​សេព​នូវ​កាម​ទាំងឡាយ​ទេ​ ​ព្រោះ​លោក​ប្រាសចាក​រាគៈ​ហើយ​ ​ព្រោះ​អស់​រាគៈ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​នឹង​ព្យាករ​ឲ្យ​ត្រឹមត្រូវ​ ​គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​នេះ​ ​ទុកជា​នៅ​កណ្តាល​ជំនុំ​សង្ឃ​ក្តី​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភ័យ៤យ៉ាង​ ​គឺ​ ​កិលេស​ភ័យ១​ ​វដ្ត​ភ័យ១​ ​ទុគ្គតិ​ភ័យ១​ ​ឧបវាទភ័យ១​។​ ​បុថុជ្ជន​ ​តែង​ប្រកបដោយ​ភ័យ​ទាំង៤នេះ​។​ ​ឯ​សេក្ខបុគ្គល​ ​ប្រកបដោយ​ភ័យ៣​ ​ព្រោះ​លះ​ទុគ្គតិ​ភ័យ១ចោល​ ​ចំណែកខាង​ព្រះ​ខីណាស្រព​ ​ឥតមាន​ភ័យ​ទាំងនេះ​ ​គ្រប​សង្កត់​លោក​ទេ​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636824952330872377
ទៅកាន់ទំព័រ៖