ព្រះត្រៃបិដក ភាគ ២២
គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ ធម៌ទាំងឡាយដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិត តថាគត មានគន្លងបែបនេះ មានអារម្មណ៍ជាទីគោចរបែបនេះ មិនប្រកបដោយតណ្ហា ព្រោះសីលដ៏បរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សាវ័កគួរចូលទៅរកសាស្តា ដែលមានវាទៈយ៉ាងនេះ ដើម្បីនឹងបានស្តាប់នូវធម្មទេសនា សាស្តាសំដែងធម៌ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើ ដោយធម៌ខ្មៅ និងធម៌ស ដល់សាវ័កនោះ ម្នាលភិក្ខុទាំងឡាយ សាស្តាតែងសំដែងធម៌ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើ ដោយធម៌ខ្មៅ និងធម៌ស ដល់ភិក្ខុ ដោយប្រការណាៗ ភិក្ខុនោះ បានដឹងច្បាស់ នូវបដិវេធធម៌ចំពូកខ្លះ ក្នុងសាសនានេះ ក្នុងធម៌ដែលព្រះមានព្រះភាគសំដែងហើយនោះ ហើយដល់នូវសេចក្តីចូលចិត្ត ក្នុងទេសនាធម៌ទាំងឡាយ ជ្រះថ្លាក្នុងព្រះសាស្តាថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ធម៌ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ
ID: 636824952905265386
ទៅកាន់ទំព័រ៖