ព្រះត្រៃបិដក ភាគ ២២

ព្រះសង្ឃ​ប្រតិបត្តិ​ប្រពៃ​ហើយ​ ​ដូច្នេះ​ ​ដោយ​ប្រកា​រនោះៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​ជន​សួរ​សេចក្តី​នោះ​ ​នឹង​ភិក្ខុ​យ៉ាងនេះ​ទៀត​ថា​ ​ចុះ​អាការ​របស់​លោក​មាន​អាយុ​ដូចម្តេច​ ​សេចក្តី​ត្រាស់​ដឹង​ដូចម្តេច​ ​បាន​ជា​លោក​មាន​អាយុ​ពោល​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ធម៌ព្រះ​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​ព្រះសង្ឃ​ប្រតិបត្តិ​ប្រពៃ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​នឹង​ព្យាករ​ឲ្យ​ត្រឹមត្រូវ​ ​គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ក្នុង​ទីនេះ​ ​ដើម្បី​ស្តាប់ធម៌​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​សំដែងធម៌​ ​ដ៏​ប្រសើរ​ក្រៃលែង​ ​ដ៏​ឧត្តម​ក្រៃលែង​ ​មាន​ចំណែក​ប្រៀប​ស្មើដោយ​ធម៌​ខ្មៅ​ ​និង​ធម៌​ស​ដល់​ខ្ញុំ​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ដ៏​ប្រសើរ​ក្រៃលែង​ ​ដ៏​ឧត្តម​ក្រៃលែង​ ​មាន​ចំណែក​ប្រៀប​ស្មើដោយ​ធម៌​ខ្មៅ​ ​និង​ធម៌​ស​ដល់​ខ្ញុំ​នោះ​ ​ដោយ​ប្រកា​រណា​ៗ​ ​ខ្ញុំ​ក៏​ដឹង​ច្បាស់​ ​នូវ​បដិវេធ​ធម៌​ចំពូក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ក្នុង​ធម៌​ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ​នោះ​ ​ហើយ​ដល់​នូវ​សេចក្តី​ចូលចិត្ត​ ​ក្នុង​ទេសនា​ធម៌​ទាំងឡាយ​ ​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា​ថា​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះធម៌​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ប្រពៃ​ហើយ​ ​ព្រះសង្ឃ​ប្រតិបត្តិ​ប្រពៃ​ហើយ​ ​ដូច្នេះ​ ​ដោយ​ប្រកា​រនោះៗ​។​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636824953191067888
ទៅកាន់ទំព័រ៖