ព្រះត្រៃបិដក ភាគ ២២
សរសើរការបរិបូណ៌ ដោយវិមុត្តិផង ជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ខ្លួនឯងផង សរសើរការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈផង។
[២០] បពិត្រព្រះអង្គដ៏ចំរើន កាលបើមហាកស្សប និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយនឹងព្រះមហាមោគ្គល្លានមានអាយុ យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន មហាកស្សបមានអាយុ បានព្យាករនូវបដិភាន សមគួរដល់ខ្លួនហើយ ឥឡូវនេះ យើងសូមសួរមហាមោគ្គល្លានមានអាយុ ក្នុងសេចក្តីនោះថា។បេ។ ម្នាលអាវុសោមោគ្គល្លាន ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ មោគ្គល្លានមានអាយុ បាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុពីររូប ក្នុងសាសនានេះ សំដែងនូវអភិធម្មកថា ភិក្ខុទាំងនោះ សួរប្រស្នាគ្នានឹងគ្នា លុះសួរប្រស្នាហើយ ដោះស្រាយដល់គ្នានឹងគ្នា ក៏មិនបានរុករានគ្នាផង កថារបស់ភិក្ខុទាំងនោះ ប្រព្រឹត្តទៅ ប្រកបដោយធម៌ផង ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ម្នាលសារីបុត្រ ត្រូវល្អហើយ
ID: 636824787304198458
ទៅកាន់ទំព័រ៖