ព្រះត្រៃបិដក ភាគ ២២

និង​ទិដ្ឋិ​ ​ប្រព្រឹត្តទៅ​ដើម្បី​សមាធិ​ ​ភិក្ខុ​ជា​អ្នកមានសីល​ស្មើគ្នា​ ​នឹង​ពួក​សព្រហ្មចារី​បុគ្គល​ ​ក្នុង​សីល​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​នេះឯង​ជា​ធម៌​គួរឲ្យ​រលឹក​ ​ជាទី​ធ្វើឲ្យ​កើត​សេចក្តី​ស្រឡាញ់​ ​ជាទី​ធ្វើឲ្យ​កើត​សេចក្តី​គោរព​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា​ ​ដើម្បី​មូល​មិត្ត​គ្នា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រការ​មួយវិញទៀត​ ​ទិដ្ឋិ​(​១​)​ ​ណា​ ​ដ៏​ប្រសើរ​ ​ជាទី​ស្រោចស្រង់​សត្វ​ ​រមែង​ដឹកនាំ​សត្វ​ ​ដែល​ធ្វើតាម​ ​ឲ្យអស់​ទៅ​នៃ​សេចក្តី​ទុក្ខ​បាន​ ​ដោយ​ប្រពៃ​ ​ភិក្ខុ​ប្រកបដោយ​ទិដ្ឋិ​ស្មើគ្នា​ ​នឹង​ពួក​សព្រហ្មចារី​បុគ្គល​ ​ក្នុង​ទិដ្ឋិ​ ​មាន​សភាព​ដូច្នោះ​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​ទាំង​ក្នុង​ទី​កំបាំងមុខ​ ​នេះឯង​ជា​ធម៌​គួរឲ្យ​រលឹក​ ​ជាទី​ធ្វើឲ្យ​កើត​សេចក្តី​ស្រឡាញ់​ ​ជាទី​ធ្វើឲ្យ​កើត​សេចក្តី​គោរព​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា​ ​ដើម្បី​មូល​មិត្ត​គ្នា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារាណីយ​ធម៌​ ​ទាំង៦ប្រការ​នេះឯង​ ​ជាទី​ធ្វើឲ្យ​កើត​សេចក្តី​ស្រឡាញ់​ ​ជាទី​ធ្វើឲ្យ​កើត​សេចក្តី​គោរព​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សង្គ្រោះ​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា​ ​ដើម្បី​មូល​មិត្ត​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សម្មាទិដ្ឋិ​ ​ប្រកបដោយ​សោតាបត្តិ​មគ្គ​។​
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636824957702615813
ទៅកាន់ទំព័រ៖