ព្រះត្រៃបិដក ភាគ ២២

ក៏​ឈ្មោះថា​ ​ជា​អ្នកមាន​ចិត្ត​ ​ដែ​លប​រិយុ​ដ្ឋាន​កិលេស​គ្រប​សង្កត់​ពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​ ​មាន​ព្យាបាទ​គ្រប​សង្កត់​ហើយ​ ​ក៏​ឈ្មោះថា​ ​ជា​អ្នកមាន​ចិត្ត​ ​ដែ​លប​រិយុ​ដ្ឋាន​កិលេស​គ្រប​សង្កត់​ពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​ ​មាន​ថីនមិទ្ធៈ​គ្រប​សង្កត់​ហើយ​ ​ក៏​ឈ្មោះថា​ ​ជា​អ្នកមាន​ចិត្ត​ ​ដែ​លប​រិយុ​ដ្ឋាន​កិលេស​គ្រប​សង្កត់​ពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​ ​មាន​ឧទ្ធច្ច​កុក្ក​ច្ចៈ​គ្រប​សង្កត់​ហើយ​ ​ក៏​ឈ្មោះថា​ ​ជា​អ្នកមាន​ចិត្ត​ ​ដែ​លប​រិយុ​ដ្ឋាន​កិលេស​គ្រប​សង្កត់​ពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​ ​មាន​វិចិកិច្ឆា​គ្រប​សង្កត់​ហើយ​ ​ក៏​ឈ្មោះថា​ ​ជា​អ្នកមាន​ចិត្ត​ ​ដែ​លប​រិយុ​ដ្ឋាន​កិលេស​គ្រប​សង្កត់​ពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​ ​ខ្វល់ខ្វាយ​ដោយ​ការ​គិត​នូវ​លោក​នេះ​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​ចិត្ត​ ​ដែ​លប​រិយុ​ដ្ឋាន​កិលេស​គ្រប​សង្កត់​ពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​ ​ដោយ​ការ​គិត​នូវ​លោកខាងមុខ​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​ចិត្ត​ ​ដែ​លប​រិយុ​ដ្ឋាន​កិលេស​គ្រប​សង្កត់​ពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​ ​បង្កហេតុ​ ​ឈ្លោះ​ ​ទាស់ទែងគ្នា​ ​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ហើយ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​ចិត្ត​ ​ដែ​លប​រិយុ​ដ្ឋាន​កិលេស​គ្រប​សង្កត់​ពិត​ ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636824958239100756
ទៅកាន់ទំព័រ៖