ព្រះត្រៃបិដក ភាគ ២២

ភិក្ខុ​នោះ​ ​រមែង​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មានចិត្ត​ដែ​លប​រិយុ​ដ្ឋាន​កិលេស​ណា​ ​គ្រប​សង្កត់​ហើយ​ ​មិនបាន​ដឹង​ច្បាស់​ ​មិនបាន​ឃើញច្បាស់​ ​តាម​សភាវៈ​ពិត​ ​បរិយុ​ដ្ឋាន​កិលេស​ ​ដែល​តាំងនៅ​ក្នុង​សន្តាន​នោះ​ ​ដែល​ថា​អាត្មាអញ​ ​មិនទាន់​លះបង់​បាន​ ​មិន​មាន​ឡើយ​ ​ចិត្ត​របស់​អាត្មាអញ​ ​បាន​តំ​កល់​ទុក​ប្រពៃ​ហើយ​ ​ដើម្បី​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ទាំងឡាយ​។​ ​នេះ​ជា​ញាណ​ទី១​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​ញាណ​ដ៏​ប្រសើរ​ ​ជា​លោ​កុត្ត​រៈ​ ​មិន​សាធារណ៍​ដល់​ពួក​បុថុជ្ជន​ឡើយ​។​
 [​១៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​អរិយសាវ័ក​ ​រមែង​ពិចារណា​ដូច្នេះ​ថា​ ​អាត្មាអញ​ ​កាល​សេព​ ​កាល​ចំរើន​ ​កាល​ធ្វើ​រឿយ​ៗ​ ​នូវ​ទិដ្ឋិ​នេះឯង​ ​តើ​បាន​នូវ​សេចក្តី​ស្ងប់​រម្ងាប់​ ​ក្នុងចិត្ត​របស់​ខ្លួន​ ​បាន​នូវ​ការ​រំលត់​កិលេស​ ​ក្នុងចិត្ត​របស់​ខ្លួន​ ​ឬ​ហ្ន៎​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាល​សេព​ ​កាល​ចំរើន​ ​កាល​ធ្វើ​រឿយ​ៗ​ ​នូវ​ទិដ្ឋិ​នេះឯង​ ​តែង​បាន​នូវ​សេចក្តី​ស្ងប់​រម្ងាប់​ ​ក្នុងចិត្ត​របស់​ខ្លួន​ ​បាន​នូវ​ការ​រំលត់​កិលេស​ ​ក្នុងចិត្ត​របស់​ខ្លួន​។​ ​នេះ​ជា​ញាណ​ទី២​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​ញាណ​ដ៏​ប្រសើរ​ ​ជា​លោ​កុត្ត​រៈ​ ​មិន​សាធារណ៍​ដល់​ពួក​បុថុជ្ជន​ឡើយ​។
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 636824958508825229
ទៅកាន់ទំព័រ៖