ព្រះត្រៃបិដក ភាគ ២២

ក៏​ប្រកបដោយ​ទិដ្ឋិ​ ​តាមធម្មតា​ ​មាន​សភាព​យ៉ាងនោះ​ដែរ​។​ ​នេះ​ជា​ញាណ​ទី៥​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​ញាណ​ដ៏​ប្រសើរ​ ​ជា​លោ​កុត្ត​រៈ​ ​មិន​សាធារណ៍​ ​ដល់​ពួក​បុថុជ្ជន​ឡើយ​។​
 [​១៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​អរិយសាវ័ក​ ​រមែង​ពិចារណា​ ​ដូច្នេះ​ថា​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​តាម​កំឡាំង​ ​មាន​សភាព​យ៉ាងណា​ ​អាត្មាអញ​ ​ក៏​ប្រកបដោយ​ទិដ្ឋិ​តាម​កំឡាំង​ ​មាន​សភាព​យ៉ាងនោះ​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​ ​តាម​កំឡាំង​ ​មាន​សភាព​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាព​នៃ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​មាន​កំឡាំង​នុ៎ះ​ ​តែង​ត្រូវការ​យកចិត្ត​ទុកដាក់​ ​ចំពោះ​អ្នក​សំដែងធម៌​វិន័យ​ ​ដែល​តថាគត​ ​បាន​សំដែង​ទុក​មក​ ​ហើយ​ប្រមូល​ចិត្ត​មក​ឲ្យ​មូល​ ​ផ្ទៀងត្រចៀក​ប្រុង​ស្តាប់ធម៌​ ​(​នោះ​)​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​យ៉ាងនេះ​ថា​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​តាម​កំឡាំង​ ​មាន​សភាព​យ៉ាងណា​ ​អាត្មាអញ​ ​ក៏​ប្រកបដោយ​ទិដ្ឋិ​តាម​កំឡាំង​ ​មាន​សភាព​យ៉ាងនោះ​ដែរ​។​ ​នេះ​ជា​ញាណ​ទី៦​ ​ដែល​ភិក្ខុ​នោះ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​ញាណ​ដ៏​ប្រសើរ​ ​ជា​លោ​កុត្ត​រៈ​ ​មិន​សាធារណ៍​ ​ដល់​ពួក​បុថុជ្ជន​ឡើយ​។
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 636824959532811028
ទៅកាន់ទំព័រ៖