ព្រះត្រៃបិដក ភាគ ២២

មោគ្គល្លាន​ព្យាករ​ ​ត្រឹមត្រូវ​ពិតមែនហើយ​ ​ម្នាល​សារីបុត្រ​ ​ព្រោះថា​ ​មោគ្គល្លាន​ ​ជា​ធម្មកថិក​។​
 [​២១​]​ ​កាលបើ​ព្រះ​សារីបុត្រ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​និយាយ​នឹង​ព្រះ​សារីបុត្រ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​យើង​ទាំងអស់គ្នា​ ​សុទ្ធតែ​បាន​ព្យាករ​បដិ​ភាន​ ​តាម​សមគួរ​ ​ដល់​ខ្លួន​ហើយ​ ​ឥឡូវនេះ​ ​យើង​សូម​សួរ​សារីបុត្រ​មាន​អាយុ​ ​ក្នុង​សេចក្តី​នោះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​គួរ​រីករាយ​ ​រាត្រី​សោត​ ​ក៏​ប្រាសចាក​ទោស​ ​ឈើ​ទាំងឡាយ​ ​មាន​ផ្ការីក​ស្គុសស្គាយ​ ​សព្វកន្លែង​ ​មាន​ក្លិនក្រអូប​ ​បីដូច​ជា​ក្លិន​ទិព្វ​ ​ផ្សព្វផ្សាយ​ទៅ​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​សារីបុត្រ​មាន​អាយុ​ ​បាន​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​អំណាច​ ​(​ខ្លួន​)​ផង​ ​ភិក្ខុ​មិនបាន​ប្រព្រឹត្តទៅ​តាម​អំណាច​របស់​ចិត្ត​ផង​ ​ភិក្ខុ​នោះ​ ​ប្រាថ្នា​ដើម្បី​នៅ​ ​អស់​បុព្វណ្ហសម័យ​ ​ដោយ​វិហារ​សមាបត្តិ​ណា​ ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636824787738191221
ទៅកាន់ទំព័រ៖