ព្រះត្រៃបិដក ភាគ ២២

បាន​ជា​ពោល​នូវ​របស់​ដែល​មិន​ទៀងទាត់​ ​ថា​ជា​របស់​ទៀងទាត់​វិញ​ ​ពោល​របស់​ដែល​មិន​ឋិតថេរ​ ​ថា​ជា​របស់​ឋិតថេរ​វិញ​ ​ពោល​របស់​គ្មាន​នៅ​គ្រប់​កាល​ ​ថា​ជា​របស់​មាននៅ​គ្រប់​កាល​វិញ​ ​ពោល​របស់​ដែល​មិន​ធ្លុះធ្លាយ​ ​ថា​ជា​របស់​ធ្លុះធ្លាយ​វិញ​ ​ពោល​របស់​ដែល​ឃ្លៀងឃ្លាត​ ​ថា​ជា​របស់​មិន​ឃ្លៀងឃ្លាត​វិញ​ ​មួយទៀត​ ​ពក​ព្រហ្ម​ ​ពោល​ចំពោះ​ឋានព្រហ្ម​ ​ដែល​នៅ​កើត​ ​នៅ​ចាស់​ ​នៅ​ស្លាប់​ ​នៅ​ច្យុត​ ​នៅ​កើត​ទៀត​ថា​ ​ឋានព្រហ្ម​នេះ​ ​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិនកើត​ឡើងវិញ​ ​ឯ​ឋាន​ដទៃ​ ​ជាទី​រលាស់ខ្លួន​ចេញ​ចាក​ទុក្ខ​ ​ឲ្យ​ក្រៃលែង​ជាង​ឋានព្រហ្ម​នេះ​ ​មិន​មាន​ឡើយ​។​
 [​១៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ ​ចូល​ជ្រែក​ព្រហ្ម​មួយ​រូប​ ​ឈ្មោះ​បារិ​សជ្ជៈ​ ​ហើយ​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​កុំ​បណ្តេញ​ព្រហ្ម​នេះ​ឡើយ​ ​ភិក្ខុ​កុំ​បណ្តេញ​ព្រហ្ម​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ ​ព្រោះ​ព្រហ្ម​នេះ​ ​ជាម​ហា​ព្រហ្ម​ផង​ ​ជា​ច្បង​ ​ឥតមាន​អ្នកដទៃ​គ្រប​សង្កត់​បាន​ ​ជា​អ្នក​ឃើញ​ហេតុ​ពិត​ ​ជា​អ្នកធ្វើ​ជន​ទាំងអស់​ ​ឲ្យ​លុះ​ក្នុង​អំណាច​ខ្លួន​បាន​ ​ជា​ឥស្សរៈ​ក្នុង​លោក​ ​ជា​អ្នកសាង​លោក​ ​និមិត្ត​លោក​ ​ជា​អ្នក​ប្រសើរ​ ​ជា​អ្នកចាត់ចែង​លោក​ ​ជា​អ្នកស្ទាត់ជំនាញ​ ​ជា​បិតា​របស់​ពួក​សត្វ​ ​ដែល​កើត​ហើយ​ ​និង​សត្វ​ដែល​នៅក្នុង​គភ៌​។​ ​ម្នាល​ភិក្ខុ​ ​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636824960955397528
ទៅកាន់ទំព័រ៖