ព្រះត្រៃបិដក ភាគ ២២
ក្នុងកាលមុនអំពីខ្លួនលោក មានពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកតិះដៀលផែនដី
(១) ខ្ពើមផែនដី តិះដៀលទឹក ខ្ពើមទឹក តិះដៀលភ្លើង ខ្ពើមភ្លើង តិះដៀលខ្យល់ ខ្ពើមខ្យល់ តិះដៀលពួកសត្វ ខ្ពើមពួកសត្វ តិះដៀលទេវតា ខ្ពើមទេវតា តិះដៀលបជាបតិទេវរាជ ខ្ពើមបជាបតិទេវរាជ តិះដៀលព្រហ្ម ខ្ពើមព្រហ្ម ពួកសមណព្រាហ្មណ៍ទាំងនោះ លុះទំលាយកាយ ផ្តាច់បង់ជីវិតទៅ ក៏កើតក្នុងពួកដ៏ថោកទាប គឺអបាយភូមិ៤។ ម្នាលភិក្ខុ មួយវិញទៀត ក្នុងកាលមុនអំពីខ្លួនលោក មានពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកសរសើរផែនដី ត្រេកអរនឹងផែនដី សរសើរទឹក ត្រេកអរនឹងទឹក សរសើរភ្លើង ត្រេកអរនឹងភ្លើង សរសើរខ្យល់ ត្រេកអរនឹងខ្យល់ សរសើរពួកសត្វ ត្រេកអរនឹងពួកសត្វ សរសើរទេវតា ត្រេកអរនឹងទេវតា សរសើរបជាបតិទេវរាជ ត្រេកអរនឹងបជាបតិទេវរាជ សរសើរព្រហ្ម ត្រេកអរនឹងព្រហ្ម ពួកសមណព្រាហ្មណ៍ទាំងនោះ លុះទំលាយកាយ ផ្តាច់បង់ជីវិតទៅ ក៏កើតក្នុងពួកដ៏ប្រសើរ គឺព្រហ្មលោក។ ម្នាលភិក្ខុ ព្រោះហេតុនោះ ខ្ញុំសូមនិយាយនឹងលោកយ៉ាងនេះ
(១) អដ្ឋកថា ថា តិះដៀលផែនដីថា អនិច្ចំ ទុក្ខំ អនត្តា។
ID: 636824961297662129
ទៅកាន់ទំព័រ៖