ព្រះត្រៃបិដក ភាគ ២២
បពិត្រលោកអ្នកនិទ៌ុក្ខ ខ្ញុំសូមដាស់តឿនលោក ចូរលោកធ្វើតាមពាក្យព្រហ្ម ដែលបាននិយាយហើយដល់លោក លោកកុំកន្លងពាក្យរបស់ព្រហ្មឡើយ ម្នាលភិក្ខុ ប្រសិនបើលោកកន្លងពាក្យរបស់ព្រហ្មហើយ។ ដូចជាបុរសយកដំបង វាយបណ្តេញនូវសិរី ដែលកំពុងមកដល់ យ៉ាងណា ម្នាលភិក្ខុ ពុំនោះសោត ដូចជាបុរស ធ្លាក់ក្នុងអណ្តូងធំជ្រៅ មិនអាចនឹងចាប់ផែនដី ដោយដៃ និងជើងទាំងឡាយបាន យ៉ាងណា ម្នាលភិក្ខុ សេចក្តីឧបមេយ្យនេះ នឹងមានដល់លោក ក៏យ៉ាងនោះដែរ។ បពិត្រលោកអ្នកនិទ៌ុក្ខ ខ្ញុំសូមដាស់តឿនលោក ចូរលោកធ្វើតាមពាក្យព្រហ្ម ដែលបាននិយាយហើយដល់លោក ចូរលោកកុំកន្លងពាក្យរបស់ព្រហ្មឡើយ ម្នាលភិក្ខុ ក្រែងលោកឃើញព្រហ្មបរិស័ទ កំពុងប្រជុំគ្នាដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាប បានបង្អោនតថាគត ឲ្យដូចជាព្រហ្មបរិស័ទ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលមារនិយាយយ៉ាងនេះហើយ តថាគត បានពោលនឹងមារមានចិត្តបាប យ៉ាងនេះវិញថា ម្នាលមារមានចិត្តបាប តថាគតស្គាល់អ្នកច្បាស់ហើយ អ្នកកុំមើលងាយថា ឥតមានអ្នកណាមួយស្គាល់អញ ដូច្នេះឡើយ ម្នាលមារមានចិត្តបាប អ្នកហ្នឹងហើយ ជាមារ ម្នាលមារមានចិត្តបាប ព្រហ្មណាក៏ដោយ ព្រហ្មបរិស័ទណាក៏ដោយ ព្រហ្មបារិសជ្ជណាក៏ដោយ អ្នកទាំងអស់នោះ
ID: 636824961559586589
ទៅកាន់ទំព័រ៖