ព្រះត្រៃបិដក ភាគ ២២

សុទ្ធតែ​លុះ​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ ​អ្នក​ទាំងអស់​នោះ​ ​សុទ្ធតែ​លុះ​ក្នុង​អំណាច​របស់​អ្នក​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ព្រោះហេតុនោះ​ ​បាន​ជា​អ្នក​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​គប្បី​លុះ​ក្នុង​កណ្តាប់​ដៃ​របស់​អញ​ ​ព្រះសមណគោតម​ ​គប្បី​លុះ​ក្នុង​អំណាច​របស់​អញ​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ឯត​ថា​គត​ ​មិន​លុះ​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ទេ​ ​មិន​លុះ​ក្នុង​អំណាច​របស់​អ្នក​ទេ​។​
 [​១៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​ពោល​យ៉ាងនេះ​ហើយ​ ​ពក​ព្រហ្ម​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ខ្ញុំ​ព្រះអង្គ​ពោល​របស់​ដែល​ទៀង​ ​ថា​ជា​របស់​ទៀង​ពិត​ ​ពោល​របស់​ដែល​ឋិតថេរ​ ​ថា​ជា​របស់​ឋិតថេរ​ពិត​ ​ពោល​របស់​ដែល​មាននៅ​សព្វកាល​ ​ថា​ជា​របស់​មាននៅ​សព្វកាល​ពិត​ ​ពោល​របស់​ដែល​មិន​ដាច់​ធ្លុះធ្លាយ​ ​ថា​ជា​របស់​មិន​ដាច់​ធ្លុះធ្លាយ​ពិត​ ​ពោល​របស់​ដែល​មិន​ឃ្លៀងឃ្លាត​ ​ថា​ជា​របស់​មិន​ឃ្លៀងឃ្លាត​ពិត​។​ ​មួយវិញទៀត​ ​ទីណា​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិនកើត​ឡើង​ ​ខ្ញុំ​ព្រះអង្គ​ ​ពោល​ទីនោះ​ឯង​ ​ថា​ទីនេះ​ ​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិនកើត​ឡើង​ ​មួយវិញទៀត​ ​ឋាន​ដទៃ​ ​ជាទី​រលាស់ខ្លួន​ចេញ​ចាក​ទុក្ខ​ ​ឲ្យ​ក្រៃលែង​ជាង​ ​មិន​មាន​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​ ​ពោល​ថា​ ​ឋាន​ដទៃ​ ​ជាទី​រលាស់ខ្លួន​ចេញ​ចាក​ទុក្ខ​ ​ឲ្យ​ក្រៃលែង​ ​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ ​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636824961840855083
ទៅកាន់ទំព័រ៖